ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 67 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 67

សូម​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តូរ្យ‌តន្ដ្រី​ដែល​មាន​ខ្សែ។ ទំនុកតម្កើង ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង! - សម្រាក

2 ដូច្នេះ មនុស្ស​នៅ​លើ​ផែនដី នឹង​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះអង្គ!

3 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!

4 មហា‌ជន​នាំ​គ្នា​សប្បាយ​រីក‌រាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស ដ្បិត​ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌ ហើយ​ព្រះអង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយ នៅ​លើ​ផែនដី។ - សម្រាក

5 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!

6 ផែនដី​បាន​បង្កើត​ភោគ‌ផល ព្រោះ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​ពរ​ឲ្យ​យើង។

7 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង សូម​ឲ្យ​ប្រជា‌ជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី គោរព​កោត​ខ្លាច​ព្រះអង្គ!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies