ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 24

ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។

1 ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!

2 គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី ពី​លើ​សមុទ្រ ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង ពី​លើ​ទន្លេ​នានា។

3 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?

4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

5 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។

6 គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះអង្គ ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក

7 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!

8 តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ សិរី‌រុងរឿង​នេះ​ជា​នរណា? -ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។

9 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!

10 តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ សិរី‌រុងរឿង​នេះ​ជា​នរណា? -ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង!។ - សម្រាក

Khmer Standard Version © 2005 United Bible Societies.

United Bible Societies