Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 24:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 តើ​នរណា​នឹង​ឡើងទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា​? តើ​នរណា​នឹង​ឈរ​នៅ​ទីវិសុទ្ធ​របស់ព្រះអង្គ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ៙ តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌យេហូវ៉ា​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ៙ តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​អុលឡោះ‌តាអាឡា​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​កន្លែង ដ៏‌វិសុទ្ធ​របស់​ទ្រង់​បាន?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 24:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រៀបចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។


ឱ​ព្រះ‌អម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លា របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ​បាន?


«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។


មាន​សុភមង្គល​ហើយ​អស់​អ្នក ដែល​ព្រះអង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ របស់​ព្រះអង្គ។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ព្រះអង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះអង្គ ក៏​ព្រះអង្គ​ទទួល​ពី​គេ​ដែរ ហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ស្ដី​អំពី​ច្បាប់ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទីសក្ការៈ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


លោក​ស៊ីម៉ូន​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​ទេ ថ្ងៃ​ក្រោយ ទើប​អ្នក​ទៅ​បាន»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បងប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។


ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម