ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 142 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 142

មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ទី​ជម្រក​របស់​ទូលបង្គំ
កំណាព្យ​របស់​ស្ដេច​ដាវីឌ។ រំឭក​ពី​គ្រា​ដែល​ស្ដេច​គង់​នៅ​តាម​រូង​ភ្នំ។ ពាក្យ​អធិស្ឋាន។

1 ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះ‌អម្ចាស់។

2 ខ្ញុំ​ទូល​ព្រះអង្គ​ឲ្យ​ជ្រាប អំពី​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ ខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ប្រាប់​ព្រះអង្គ។

3 ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ទូលបង្គំ​ដើរ។

4 សូម​ទត​មើល​ជុំ‌វិញ​ទូលបង្គំ​មើល៍ គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ទូលបង្គំ​ទេ ទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ទូលបង្គំ​ដែរ។

5 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំ​គ្មាន​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។

6 សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​សម្រែក​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។

7 សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព ដើម្បី​ឲ្យ​ទូលបង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies