ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា 2 គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ 3 គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។ 4 ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។ 5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន ត្រូវអាម៉ាស់ និងដកខ្លួនថយ! 6 សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! 7 សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ 8 សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងព្រះនាមព្រះអម្ចាស់! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies