ទំនុកជាបទចំរៀងរបស់កូនចៅកូរេ។ 1 ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់ នៅលើភ្នំបរិសុទ្ធ 2 ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន ជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប 3 ឱទីក្រុងរបស់ព្រះអង្គអើយ គេថ្លែងប្រាប់សេចក្ដីឧត្តុង្គឧត្តមពីឯង។ –បង្អង់ 4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក 5 អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១ បានកើតនៅក្រុងនោះ ហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ 6 កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍ នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់ 7 ហើយពួកអ្នកចំរៀង នឹងពួកអ្នកលេងភ្លេង គេនឹងថា អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia