ទំនុកនៃស្តេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង រោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន 2 គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង 3 ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ 4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែព្រួលឡើយ 5 ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia