ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ 2 ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ 3 ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia