ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 110 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 110


ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង

2 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សន្ធឹង​ដំបង​នៃ​ព្រះ‌ចេស្តា​ឯង ចេញ​ពី​ក្រុង​ស៊ីយ៉ូន ឲ្យ​ឯង​គ្រប់‌គ្រង​នៅ​កណ្តាល​ពួក​ខ្មាំង​សត្រូវ​ផង

3 រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក

4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​ឯង​ជា​សង្ឃ នៅ​អស់‌កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក ទ្រង់​នឹង​មិន​ប្រែ​ព្រះ‌ហឫទ័យ​ឡើយ

5 ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ឯង ទ្រង់​នឹង​វាយ​លំអិត​ស្តេច​ទាំង​ប៉ុន្មាន នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់

6 ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឲ្យ​មាន​ពេញ​ដោយ​សាក‌សព ទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន

7 ទ្រង់​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវ ដូច្នេះ ទ្រង់​នឹង​បាន​ងើប​ព្រះ‌សិរ​ឡើង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia