ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 87 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 87

ស៊ីយ៉ូនជាទីក្រុងរបស់ព្រះ
ចម្រៀង​មួយ ជា​បទតម្កើង​របស់​កូនចៅ​កូរ៉ា​។

1 គ្រឹះ​របស់ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​ទាំងឡាយ​;

2 ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ទ្វារក្រុង​ស៊ីយ៉ូន ជាង​អស់ទាំង​លំនៅ​របស់​យ៉ាកុប​។

3 ទីក្រុង​របស់​ព្រះ​អើយ សេចក្ដី​រុងរឿង​ត្រូវបាន​និយាយ​ស្ដីអំពី​នាង​ហើយ​! សេឡា

4 “ក្នុងចំណោម​អស់អ្នកដែល​ស្គាល់​យើង យើង​នឹង​លើកយក​រ៉ាហាប់ និង​បាប៊ីឡូន​; មើល៍! មាន​ភីលីស្ទីន ទីរ៉ុស ជាមួយ​អេត្យូពី​ដែរ យើងនឹងនិយាយថា​: ‘អ្នកទាំងនេះ​បាន​កើត​នៅ​ទីនេះ​!’”។

5 គេ​នឹង​និយាយ​អំពី​ស៊ីយ៉ូន​ថា​៖ “ម្នាក់​នេះ និង​ម្នាក់​នោះ​បាន​កើត​នៅក្នុង​នាង”។ ព្រះ​ដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់​នឹង​ធ្វើឲ្យ​នាង​ស្ថិតស្ថេរ​។

6 កាលណា​ចុះបញ្ជី​ប្រជារាស្ត្រ ព្រះយេហូវ៉ា​នឹង​រាប់ថា​៖ “ម្នាក់នេះ​បាន​កើត​នៅ​ទីនេះ”។ សេឡា

7 ពេលនោះ ពួកអ្នក​ច្រៀង និង​ពួកអ្នក​រាំ​នឹងនាំគ្នាពោលថា​៖ “អស់ទាំង​ប្រភពទឹក​របស់ខ្ញុំ​នៅក្នុង​នាង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative