ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 137 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 137

ទំនួញរបស់ពួកឈ្លើយសឹក

1 នៅ​មាត់​ទន្លេ​នៃ​បាប៊ីឡូន យើង​បាន​អង្គុយ​នៅ​ទីនោះ ហើយ​យំ ពេល​យើង​នឹក​ដល់​ស៊ីយ៉ូន​។

2 យើង​បាន​ព្យួរ​ពិណហាប​របស់យើង​លើ​ដើមសូល​ដែល​នៅកណ្ដាល​ទីនោះ

3 ដ្បិត​នៅ​ទីនោះ ពួកអ្នកដែល​ចាប់​យើង​ជាឈ្លើយសឹក​បាន​ទាមទារ​បទចម្រៀង​ពី​យើង ហើយ​ពួក​អ្នកដែលធ្វើទុក្ខ​យើង​បាន​ទាមទារ​ការកម្សាន្ត​ពីយើង ដោយនិយាយថា​៖ “ចូរ​ច្រៀង​ចម្រៀង​នៃ​ស៊ីយ៉ូន​មួយ​បទ​ឲ្យ​យើង​មក៍​!”។

4 តើ​យើង​ច្រៀង​ចម្រៀង​របស់​ព្រះយេហូវ៉ា​នៅ​ទឹកដី​បរទេស​ដូចម្តេចកើត​?

5 យេរូសាឡិម​អើយ ប្រសិនបើ​ខ្ញុំ​ភ្លេច​នាង សូមឲ្យ​ដៃស្ដាំ​របស់ខ្ញុំ​ភ្លេច​ជំនាញតន្ត្រី​ចុះ​!

6 ប្រសិនបើ​ខ្ញុំ​មិន​នឹកចាំ​នាង ប្រសិនបើ​ខ្ញុំ​មិន​ដាក់​យេរូសាឡិម​ឲ្យ​ខ្ពស់ជាង​អំណរ​ដ៏ខ្លាំងបំផុត​របស់ខ្ញុំ​ទេ សូមឲ្យ​អណ្ដាត​របស់ខ្ញុំ​នៅជាប់​នឹង​ក្រអូមមាត់​របស់ខ្ញុំ​ចុះ​!

7 ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ថា​នៅ​ថ្ងៃ​នៃសេចក្ដីអន្តរាយ​របស់​យេរូសាឡិម កូនចៅ​អេដំ​បាន​ពោលថា​៖ “កម្ទេច​ទៅ​! កម្ទេច​ទៅ​! រហូតដល់​គ្រឹះ​របស់​វា​!”។

8 កូនស្រី​បាប៊ីឡូន​ដែល​ត្រូវបាន​តម្រូវឲ្យ​បំផ្លាញ​អើយ មានពរ​ហើយ អ្នកដែល​តបសង​ដល់​នាង​តាម​ទង្វើ​ដែល​នាង​បាន​ធ្វើ​ដល់​យើង​!

9 មានពរ​ហើយ អ្នកដែល​ចាប់​ទារក​របស់នាង ហើយ​បោក​នឹង​ថ្មដា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative