ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 126 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 126

សេចក្ដីរីករាយរបស់អ្នកដែលត្រឡប់មកវិញ
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។

2 ពេលនោះ មាត់​របស់យើង​បាន​ពេញ​ដោយ​សំណើច ហើយ​អណ្ដាត​របស់យើង​ក៏​ពេញ​ដោយ​សម្រែកហ៊ោសប្បាយ​; នោះ​គេ​បាន​ពោល​ក្នុងចំណោម​ប្រជាជាតិ​នានា​ថា​៖ “ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​ធំអស្ចារ្យ​សម្រាប់​អ្នកទាំងនេះ​!”។

3 ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​ធំអស្ចារ្យ​សម្រាប់​យើង ដូច្នេះ​យើង​អរសប្បាយ​។

4 ព្រះយេហូវ៉ា​អើយ សូម​បង្វែរ​យើងខ្ញុំ​ដែលជា​ឈ្លើយសឹក​មកវិញ ដូចជា​ជ្រោះទឹក​នៅ​ណេកិប​ផង​!

5 អ្នកដែល​សាបព្រោះ​ទាំង​ទឹកភ្នែក នឹង​ច្រូត​ទាំង​សម្រែកហ៊ោសប្បាយ​។

6 អ្នកដែល​យក​គ្រាប់ពូជ​សម្រាប់​សាបព្រោះ ចេញទៅ​ទាំង​យំ អ្នកនោះ​ប្រាកដជាត្រឡប់មកវិញ​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​យក​កណ្ដាប់​ស្រូវ​របស់ខ្លួន​មក​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative