ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
១ ថែស្សាឡូនីច 5:22 - Khmer Christian Bible ចូរចៀសវាងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងចៀសវាងពីការអាក្រក់គ្រប់ទ្រង់ទ្រាយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។ អាល់គីតាប ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ |
ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
ដូច្នេះបើអាហារណាធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំមិនបរិភោគអាហារនោះជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។
យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ
នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយត្រឹមត្រូវចំពោះអ្នកក្រៅ ហើយឥតត្រូវការអ្វីឡើយ។
សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
ហើយជួយសង្គ្រោះអ្នកដទៃ ដោយឆក់យកពួកគេចេញពីភ្លើងផង។ ចូរមេត្តាដល់អ្នកខ្លះទៀត ទាំងភ័យខ្លាច ព្រមទាំងស្អប់ខ្ពើម សូម្បីតែអាវដែលស្មោកគ្រោកដោយសាររូបកាយរបស់គេ។