ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
១ កូរិនថូស 10:24 - Khmer Christian Bible ដូច្នេះ ចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យអ្នកណាស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែត្រូវស្វែងរកប្រយោជន៍ដល់អ្នកដទៃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ អាល់គីតាប កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ |
ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្ដាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។
ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ