ហើយបើដោយសារព្រះគុណមែន នោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេ បើមិនដូច្នេះទេ ព្រះគុណមិនមែនជាព្រះគុណទៀតទេ។
អេភេសូរ 2:9 - Khmer Christian Bible ហើយក៏មិនមែនមកពីការប្រព្រឹត្តិដែរ ក្រែងលោមានអ្នកណាម្នាក់អួតខ្លួន ព្រះគម្ពីរខ្មែរសាកល ក៏មិនបានមកពីការប្រព្រឹត្តដែរ ដើម្បីកុំឲ្យមានអ្នកណាអួតខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន អាល់គីតាប ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្ដអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ |
ហើយបើដោយសារព្រះគុណមែន នោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេ បើមិនដូច្នេះទេ ព្រះគុណមិនមែនជាព្រះគុណទៀតទេ។
ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់ នោះគាត់មុខជាមានហេតុផលដើម្បីអួតអាង ប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ
ទោះបីកូនទាំងពីរនោះមិនទាន់កើត និងមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការនៃការជ្រើសរើសដែលស្របតាមបំណងរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ
ដូច្នេះ មិនមែនស្រេចលើអ្នកណាចង់បាន ឬអ្នកណាខំរត់រកនោះទេ គឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។
ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ