ហើយខ្ញុំក៏ប្រាប់អ្នកដែរថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ឯទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ
វិវរណៈ 12:8 - Khmer Christian Bible ប៉ុន្ដែពួកវាមិនបានឈ្នះទេ ហើយក៏មិនឃើញមានកន្លែងណាសម្រាប់ពួកវានៅលើមេឃទៀតដែរ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវាមិនបានឈ្នះទេ ហើយលែងមានកន្លែងសម្រាប់ពួកវានៅលើមេឃទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមិនបានឈ្នះទេ ក៏គ្មានកន្លែងណាឲ្យវានៅស្ថានសួគ៌ទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង អាល់គីតាប ក៏ប៉ុន្ដែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅសូរ៉កាមិនបានទៀតឡើយ។ |
ហើយខ្ញុំក៏ប្រាប់អ្នកដែរថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ឯទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ
ដើម្បីទទួលយកកិច្ចការនេះ ព្រមទាំងតួនាទីជាសាវកជំនួសយូដាសដែលបានបែរចេញ ហើយទៅតាមផ្លូវរបស់គាត់»។
រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ
ពួកគេបានឈ្នះវាដោយសារឈាមរបស់កូនចៀម និងដោយសារពាក្យនៃសេចក្ដីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនរហូតដល់ស្លាប់។
ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវាក៏ច្បាំងតបវិញដែរ
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
បន្ទាប់មក ខ្ញុំបានឃើញបល័្លង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះដែរ រីឯផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្រ្ដរបស់ព្រះអង្គទៅ ហើយឥតឃើញមានកន្លែងណាទៀតសម្រាប់ពួកវាឡើយ។