ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 17:12 - Khmer Christian Bible

ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​បាន​ជួប​មនុស្ស​ឃ្លង់​ដប់​នាក់​ដែល​ឈរ​ពី​ចម្ងាយ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ មាន​មនុស្សឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះអង្គ​។ ពួកគេ​ឈរ​ពីចម្ងាយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះអង្គ។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីសា​ដើរ​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​គាត់។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក



លូកា 17:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​


នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ក្រុង​មួយ​ នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ ហើយ​កាល​បាន​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​ផ្កាប់​មុខ​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​