Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ មាន​មនុស្សឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះអង្គ​។ ពួកគេ​ឈរ​ពីចម្ងាយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​បាន​ជួប​មនុស្ស​ឃ្លង់​ដប់​នាក់​ដែល​ឈរ​ពី​ចម្ងាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះអង្គ។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​អ៊ីសា​ដើរ​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​គាត់។ គេ​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក ចម្លង




លូកា 17:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ ដូច្នេះគាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។


រីឯ​នៅ​មាត់​ទ្វារ​ទី​ក្រុង នោះ​មាន​មនុស្ស​ឃ្លង់​៤​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី


រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា បើ​ឪពុក​បាន​គ្រាន់​តែ​ស្តោះ​ដាក់​មុខ​នាង នោះ​តើ​មិន​មាន​សេចក្ដី​ខ្មាស​នៅ​អស់​៧​ថ្ងៃ​ទេ​ឬ​អី ដូច្នេះ ត្រូវ​បង្ខាំង​នាង​ទុក នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ​ដែរ រួច​សឹម​នាំ​មក​វិញ​ចុះ


ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង


កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម