យ៉ូហាន 21:8 - Khmer Christian Bible រីឯពួកសិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រីនោះមកច្រាំង ដ្បិតនៅមិនឆ្ងាយទេ គឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល រីឯសិស្សឯទៀតបានមកក្នុងទូកតូច ទាំងអូសអួនដែលមានត្រី ពីព្រោះពួកគេនៅមិនឆ្ងាយពីគោកទេ គឺប្រមាណកៅសិបម៉ែត្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកសិស្សឯទៀតនាំគ្នាចូលទូកមកមាត់ច្រាំង ទាំងទាញអួនជាប់ត្រីពេញ ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ គឺប្រហែលជាពីររយហត្ថប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ អាល់គីតាប សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ |
ពេលនោះសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់និយាយទៅលោកពេត្រុសថា៖ «នោះជាព្រះអម្ចាស់ទេតើ!» ពេលលោកស៊ីម៉ូនពេត្រុសបានឮថាជាព្រះអម្ចាស់ គាត់ក៏យកអាវក្រៅដណ្ដប់ខ្លួនលោតចុះទៅក្នុងបឹង ព្រោះគាត់នៅខ្លួនទទេ
ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។