ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
យ៉ូហាន 14:5 - Khmer Christian Bible លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?» ព្រះគម្ពីរខ្មែរសាកល ថូម៉ាសទូលថា៖ “ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ តើយើងខ្ញុំអាចស្គាល់ផ្លូវនោះយ៉ាងដូចម្ដេចបាន?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន អាល់គីតាប លោកថូម៉ាសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាលោកម្ចាស់ទៅទីណាផងនោះ»។ |
ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!»
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ!
ពេលនោះលោកថូម៉ាស ហៅឌីឌីម ក៏និយាយទៅពួកសិស្ស ជាគូកនរបស់គាត់ថា៖ «ចូរយើងទៅស្លាប់ជាមួយគាត់ដែរ»។
នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ
ប៉ុន្ដែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ ខ្ញុំឲ្យមកហើយក៏គ្មានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា តើព្រះអង្គទៅណាដែរ?