ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។
យ៉ូហាន 13:24 - Khmer Christian Bible ដូច្នេះ លោកស៊ីម៉ូនពេត្រុសក៏ធ្វើសញ្ញាឲ្យអ្នកនោះទូលសួរព្រះអង្គ អំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅគាត់ ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ថាជានរណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន-ពេត្រុសធ្វើសញ្ញាឲ្យអ្នកនោះសួរព្រះយេស៊ូវ ថាតើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្នកណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានបន្ទូលនោះ អាល់គីតាប លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរអ៊ីសាថា គាត់និយាយពីនរណា។ |
ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។
ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរស្ទើរលិច។
មានសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ
អ្នកនោះក៏ទម្រេតលើព្រះឱរារបស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?»
ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
ដូច្នេះ លោកប៉ូលក៏ក្រោកឡើង ទាំងលើកដៃជាសញ្ញា ហើយនិយាយថា៖ «ឱជនជាតិអ៊ីស្រាអែល និងពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! សូមស្ដាប់ចុះ!
ពេលមេបញ្ជាការអនុញ្ញាតឲ្យ លោកប៉ូលក៏ឈរលើជណ្ដើរ ទាំងលើកដៃជាសញ្ញាទៅប្រជាជន នៅពេលមានសភាពស្ងាត់ឈឹងហើយ គាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖