រួចមានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសំគាល់អស្ចារ្យណាមួយទេ ប៉ុន្ដែសេចក្ដីទាំងប៉ុន្មានដែលគាត់និយាយអំពីអ្នកនេះសុទ្ធតែពិតទាំងអស់»
យ៉ូហាន 11:45 - Khmer Christian Bible ពេលពួកជនជាតិយូដាជាច្រើនដែលមកតាមនាងម៉ារាបានឃើញកិច្ចការដែលព្រះយេស៊ូបានធ្វើ ក៏ជឿព្រះអង្គ ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនក្នុងពួកជនជាតិយូដាដែលមករកម៉ារា ហើយឃើញអ្វីៗដែលព្រះអង្គបានធ្វើ ក៏ជឿលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ អាល់គីតាប ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញអ៊ីសាធ្វើកិច្ចការទាំងនោះ ក៏ជឿលើអ៊ីសា។ |
រួចមានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសំគាល់អស្ចារ្យណាមួយទេ ប៉ុន្ដែសេចក្ដីទាំងប៉ុន្មានដែលគាត់និយាយអំពីអ្នកនេះសុទ្ធតែពិតទាំងអស់»
ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង
ពេលពួកជនជាតិយូដាដែលកំពុងជួយរំលែកទុក្ខនាងម៉ារានៅក្នុងផ្ទះបានឃើញនាងម៉ារាក្រោកឡើងយ៉ាងប្រញាប់ចេញទៅដូច្នេះ ពួកគេក៏ទៅតាមដោយគិតថា នាងទៅយំនៅឯផ្នូរ។
ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ
កាលព្រះអង្គគង់ក្នុងក្រុងយេរូសាឡិមនាពេលបុណ្យរំលង នោះមានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើ។
មានមនុស្សជាច្រើនក្នុងចំណោមបណ្តាជនបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ «ពេលព្រះគ្រិស្ដយាងមក ព្រះអង្គនឹងធ្វើទីសំគាល់អស្ចារ្យច្រើនជាងម្នាក់នេះធ្វើដែរឬទេ?»