ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»
យ៉ូហាន 10:19 - Khmer Christian Bible ដោយសារតែពាក្យទាំងនេះ មានការបែកបាក់គ្នាម្ដងក្នុងចំណោមពួកជនជាតិយូដា ព្រះគម្ពីរខ្មែរសាកល មានការបាក់បែកគ្នាកើតឡើងម្ដងទៀតក្នុងចំណោមពួកយូដា ដោយសារតែព្រះបន្ទូលទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាក៏ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសាសន៍យូដាក៏កើតបែកបាក់ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ អាល់គីតាប ពាក្យទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។ |
ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»
ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។
ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ
ដ្បិតអ្នករាល់គ្នានៅតែជាមនុស្សខាងសាច់ឈាម ព្រោះមានសេចក្ដីច្រណែន និងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ តើអ្នករាល់គ្នាមិនមែនជាមនុស្សខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សទេឬ?