ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
យ៉ូហាន 1:24 - Khmer Christian Bible ពួកអ្នកដែលគេបានចាត់ឲ្យមកនេះ ពួកគេមកពីខាងគណៈផារិស៊ី ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលត្រូវបានចាត់ឲ្យមកនោះ គឺមកពីពួកផារិស៊ី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី អាល់គីតាប អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី។ |
ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន
កាលពួកអ្នកខាងគណៈផារិស៊ីដែលស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ
ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។
គាត់ឆ្លើយថា៖ «ខ្ញុំជាសំឡេងមួយកំពុងស្រែកនៅទីរហោឋានថា ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់ ដូចដែលលោកអេសាយជាអ្នកនាំព្រះបន្ទូលបានថ្លែងទុក»។
ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។
ហើយដោយព្រោះពួកគេបានស្គាល់ខ្ញុំតាំងពីដើមមក ពួកគេធ្វើបន្ទាល់បាន បើពួកគេចង់ធ្វើ គឺថាខ្ញុំបានរស់នៅស្របទៅតាមគណៈដ៏តឹងរ៉ឹងបំផុតក្នុងសាសនារបស់យើង គឺខាងគណៈផារិស៊ី