ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ទាស់ចិត្ដនឹងបងប្អូនពីរនាក់នោះ
នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ទើសចិត្តនឹងបងប្អូនពីរនាក់នោះ។
កាលសិស្សដប់នាក់ទៀតឮដូច្នោះ គេខឹងនឹងបងប្អូនទាំងពីរនាក់នេះ
កាលសិស្ស*ដប់រូបទៀតឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។
កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ
កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងបងប្អូនទាំងពីរនាក់នេះណាស់។
ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។
ប៉ុន្ដែព្រះយេស៊ូបានហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងរបស់សាសន៍ដទៃត្រួតត្រាលើពួកគេ ហើយពួកអ្នកធំក៏ប្រើសិទ្ធិអំណាចលើពួកគេដែរ
កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ
ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប
ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំបាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះដើម្បីឲ្យគេប្រោសឲ្យជា កុំមកនៅថ្ងៃសប្ប័ទឡើយ»
សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស
ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។
ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីច្រណែនដ៏ល្វីងជូរចត់ ហើយមានចិត្ដអាត្មានិយម នោះចូរកុំអួតខ្លួន ហើយកុហកទាស់នឹងសេចក្ដីពិតឡើយ។
រីឯបុរសក្មេងវិញ ក៏ដូច្នេះដែរ ចូរចុះចូលជាមួយចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នាត្រូវចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។