ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ
ម៉ាកុស 11:8 - Khmer Christian Bible មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការមកក្រាលនៅតាមផ្លូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតកាច់ស្លឹកឈើពីចម្ការ មករាយតាមផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ អាល់គីតាប មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ |
ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ
អ្នកទាំងពីរនោះដឹកកូនលាមកឯព្រះយេស៊ូ ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គក៏អង្គុយលើកូនលានោះ
អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់