ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។
កិច្ចការ 20:23 - Khmer Christian Bible ខ្ញុំគ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ក្រុងថា មានចំណង និងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ ព្រះគម្ពីរខ្មែរសាកល គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ អាល់គីតាប គឺខ្ញុំគ្រាន់តែដឹង តាមរសអុលឡោះដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ |
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ
ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដា និងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។
ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ
ក្រោយពីរកឃើញពួកសិស្ស យើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃ ហើយតាមរយៈព្រះវិញ្ញាណ ពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ
ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។
ប៉ុន្ដែព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានអ្នកខ្លះបោះបង់ជំនឿ ហើយចាប់អារម្មណ៍នឹងវិញ្ញាណបោកបញ្ឆោត និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ