ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
កិច្ចការ 14:18 - Khmer Christian Bible ក្រោយពីនិយាយសេចក្ដីទាំងនេះរួចហើយ ពួកគាត់ក៏បញ្ឈប់បណ្ដាជនមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់យ៉ាងពិបាក។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាអ្នកទាំងពីរបាននិយាយសេចក្ដីទាំងនេះក៏ដោយ ក៏ឃាត់ហ្វូងមនុស្សមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគេសឹងតែមិនបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដែលគាត់អធិប្បាយសេចក្ដីទាំងនោះដល់គេ នោះឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបានផង។ អាល់គីតាប ទោះបីអ្នកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ |
ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។
ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
ពេលនោះពួកជនជាតិយូដាដែលមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្ដាជន ហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មកពួកគេក៏អូសគាត់យកចេញទៅក្រៅក្រុង ព្រោះស្មានថា គាត់ស្លាប់ហើយ