ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:3 - Khmer Christian Bible

ក្រោយពី​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​រួច​ហើយ​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​សាវក​ទាំង​នេះ​ ដោយ​ប្រទាន​ភស្ដុតាង​ជាក់​ស្ដែង​ជា​ច្រើន​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់។​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកគេ​រយៈ​ពេល​សែសិប​ថ្ងៃ​ ហើយ​បាន​មាន​បន្ទូល​អំពី​នគរ​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​ការ​រងទុក្ខ ព្រះយេស៊ូវ​ក៏​បាន​សម្ដែង​អង្គទ្រង់​ដល់​អ្នកទាំងនោះ​ដោយ​ភស្តុតាង​ជាច្រើន​ថា ព្រះអង្គ​មានព្រះជន្មរស់​។ ក្នុងអំឡុង​សែសិប​ថ្ងៃ ព្រះអង្គ​បាន​លេចមក​ដល់​ពួកគេ ហើយ​មានបន្ទូល​អំពី​អាណាចក្រ​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពេល​ព្រះ‌អង្គ​បាន​រង​ទុក្ខ​រួច​ហើយ ព្រះ‌អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​ដែល​មាន​ព្រះជន្ម​រស់ ឲ្យ​ពួក​សាវក​ទាំង​នោះ​ឃើញ រយៈ​ពេល​សែសិប​ថ្ងៃ ដោយ​បង្ហាញ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភ័ស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ អ៊ីសា​បាន​បង្ហាញ​ខ្លួន តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា អ៊ីសា​រស់​ពិត​ប្រាកដ​មែន។ អ៊ីសា​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​និយាយ​អំពី​នគរ​របស់​អុលឡោះ​ផង។

សូមមើលជំពូក



កិច្ចការ 1:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះ​ ខ្ញុំ​ប្រាប់​ពួក​លោក​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​ដក​ហូត​ពី​ពួក​លោក​ ហើយ​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​មួយ​ដែល​បង្កើត​ផល​ឲ្យ​នគរ​នោះ។​


ស្រាប់តែ​ព្រះយេស៊ូ​បាន​មក​ជួប​ពួក​នាង​ ទាំង​មាន​បន្ទូល​ថា៖​ «ជម្រាប​សួរ»។​ ពួក​នាង​បាន​ចូល​មក​ជិត​ចាប់​ឱប​បាទា​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។​


ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​


បន្ទាប់​ពី​បាន​តម​អាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក​ ព្រះអង្គ​ឃ្លាន។​


ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​សួគ៌​ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​


ប្រាំបី​ថ្ងៃ​ក្រោយ​មក​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត​ ហើយ​លោក​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​ រីឯ​ទ្វារ​បិទ​ជិត​នៅ​ឡើយ​ ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!» ​


ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​របស់​ព្រះអង្គ​ឃើញ​ម្តង​ទៀត​នៅ​បឹង​ទីបេរាស​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​បែប​យ៉ាង​នេះ​


នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ ក្រោយពី​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ។​


ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ឃើញ​ជាច្រើន​ថ្ងៃ​ គឺ​អ្នក​ទាំង​នេះ​ហើយ​ជា​សាក្សី​របស់​ព្រះអង្គ​ដល់​បណ្ដាជន​នៅ​សព្វ​ថ្ងៃ​នេះ។​


បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​


ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​


ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ដោយ​ការ​បើក​ចំហ​ គ្មាន​ការ​រារាំងទាំង​អស់។​


ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​


ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត​ រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​


គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​


អ្វី​ដែល​មាន​តាំង​ពីដើម​ដំបូង​មក​ ជា​អ្វី​ដែល​យើង​បាន​ឮ​ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​