រួចលោកចាត់គេឲ្យទៅទូលដាវីឌថា៖ «ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកនៅខាងមាត់ទឹកហើយ។
លោកចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា៖ «ទូលបង្គំវាយទីក្រុងរ៉ាបាត ហើយដណ្ដើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
រួចលោកចាត់គេឲ្យទៅទូលដាវីឌថា ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកដែលនៅខាងមាត់ទឹកហើយ
លោកចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទតថា៖ «ខ្ញុំវាយទីក្រុងរ៉ាបាត ហើយដណ្តើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
នៅរដូវក្ដៅនៃឆ្នាំ ជាពេលដែលស្តេចទាំងប៉ុន្មានត្រូវចេញទៅច្បាំង ព្រះបាទដាវីឌបានចាត់យ៉ូអាប់ ជាមួយពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេបានបំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងក្រុងរ៉ាបាត ឯព្រះបាទដាវីឌគង់នៅក្នុងក្រុងយេរូសាឡិម។
លោកយ៉ូអាប់កំពុងច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំ»។
ចូរអ្នកតម្រូវឲ្យមានផ្លូវមួយ សម្រាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និងមួយទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន។
(ដ្បិតមានស្ដេចអុកស្រុកបាសានប៉ុណ្ណោះ ដែលសល់ពីសំណល់មនុស្សនៅរេផែម។ មើល៍ គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ពួកអាំម៉ូន គ្រែនោះមានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។