Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​នៅ​ខាង​មាត់​ទឹក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូលបង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា៖ «ខ្ញុំ​វាយ​ទី‌ក្រុង​រ៉ាបាត ហើយ​ដណ្តើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កម្ទេច​ស្រុក​នោះ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។


នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។


ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់ មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។


ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។


(ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ ​របស់​ស្ដេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាំម៉ូន គ្រែ​នោះ​ជា​គ្រែ​ដែក មាន​បណ្ដោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម