ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាបានប្រព្រឹត្តដែរ។ អាំម៉ូនក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាណាសេ ជាបិតា បានធ្វើ។
២ របាក្សត្រ 34:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសម្រាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មានដែលពួកស្តេចយូដាបានបំផ្លាញទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្ដេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺប្រគល់ដល់ពួកជាងឈើ នឹងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ នឹងឈើសំរាប់ជាធ្នឹម នឹងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ អាល់គីតាប គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្តេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។ |
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាបានប្រព្រឹត្តដែរ។ អាំម៉ូនក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាណាសេ ជាបិតា បានធ្វើ។
គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា សម្រាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ