២ របាក្សត្រ 33:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាបានប្រព្រឹត្តដែរ។ អាំម៉ូនក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាណាសេ ជាបិតា បានធ្វើ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។ ស្ដេចថ្វាយយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេ ជាបិតា បានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាបានប្រព្រឹត្តដែរ អាំម៉ូនទ្រង់ក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាន៉ាសេ ជាព្រះបិតា បានធ្វើ សូមមើលជំពូកអាល់គីតាប22 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចម៉ាណាសេជាឪពុក។ គាត់ធ្វើយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលស្តេចម៉ាណាសេជាឪពុកបានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។ សូមមើលជំពូក |