រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញមួយយប់ ទៅដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
២ របាក្សត្រ 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូសាផាតផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសព នៅជាមួយបុព្វបុរសរបស់ទ្រង់ នៅក្នុងក្រុងដាវីឌ រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកឰយុកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា អាល់គីតាប កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាមជាកូន បានឡើងស្នងរាជ្យ។ |
រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញមួយយប់ ទៅដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
យេហូសាផាតក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរស ក្នុងក្រុងរបស់ដាវីឌ ជាបុព្វបុរស រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ដូច្នេះ ព្រះបាទយ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ព្រះបាទរេហូបោមផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាបុត្រាក៏ឡើយសោយរាជ្យជំនួសបិតា។
គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកថ្លែងទំនាយទាស់នឹងព្រះបាទយេហូសាផាតថា៖ «ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាបានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់»។ ឯនាវានោះក៏ត្រូវបាក់បែកអស់ មិនអាចទៅដល់ស្រុកតើស៊ីសឡើយ។
ពេលទ្រង់ឡើងសោយរាជ្យ មានព្រះជន្មសាមសិបពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
កាលព្រះបាទសាឡូម៉ូនផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាបិតា ហើយព្រះបាទរេហូបោម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួស។