ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
២ ពង្សាវតារក្សត្រ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលតបថា៖ «បុរសនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ » ទ្រង់មានរាជឱង្ការថា៖ «នោះពិតជាអេលីយ៉ា អ្នកស្រុកធេសប៊ី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទូលស្ដេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្ដេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលីយ៉ា អ្នកស្រុកធេសប៊ី!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលតបថា មនុស្សនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ទ្រង់មានបន្ទូលថា នោះគឺជាអេលីយ៉ា ជាអ្នកស្រុកធេសប៊ីហើយ។ អាល់គីតាប ពួកគេជម្រាបស្តេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្តេចក៏ប្រាប់ថា៖ «គឺពិតជាអេលីយ៉េសអ្នកស្រុកធេសប៊ី!» |
ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?»
នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលបង្គាប់ដល់ហោរាអេសាយ ជាកូនអ័ម៉ូសថា៖ «ចូរទៅបកសំពត់ធ្មៃពីចង្កេះអ្នក ហើយដោះស្បែកជើងចេញ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។
នៅថ្ងៃនោះ ពួកហោរានឹងខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយ គេនឹងមិនឃ្លុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ
តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់រុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់រុងរឿងគេនៅក្នុងដំណាក់ស្តេចទេ។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយលោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃ។
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។
យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។