ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ខ្ញុំ​រង​ទុក្ខលំបាក ទាំង​ជាប់​ចំណង​ដូច​មនុស្ស​អាក្រក់ ព្រោះ​តែ​ដំណឹង​ល្អ​នេះ ប៉ុន្តែ ព្រះ‌បន្ទូលរបស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សម្រាប់​ដំណឹងល្អនេះឯង ដែល​ខ្ញុំ​រងទុក្ខលំបាក រហូតដល់​ជាប់ច្រវាក់​ដូច​ឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូល​របស់​ព្រះ​មិន​បាន​ជាប់ចំណង​ទេ។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ខ្ញុំ​បាន​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ​រហូត​ដល់​ជាប់​ចំណង​ដូច​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​ជាប់​ចំណង​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះ‌បន្ទូល​មិន​បាន​ជាប់​ចំណង​ទេ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់។ រីឯ​បន្ទូល​របស់​អុលឡោះ​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។

សូមមើលជំពូក



២ ធីម៉ូថេ 2:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​ឧក្រិដ្ឋ​ជន​ពីរ​នាក់ ទៅ​សម្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែរ។


ពេល​នោះ មេទ័ព​ធំ​ក៏​ចូល​ទៅ​ជិត ហើយ​ចាប់​លោក​ប៉ុល ព្រម​ទាំងបញ្ជា​ឲ្យ​គេ​ចង​លោក​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សួរថា​លោក​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។


ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ និង​បង្រៀន​អំពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ដោយ​ក្លាហាន ហើយ​គ្មាន​អ្វី​រាំងរា​ឡើយ។:៚


ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ុល ជា​អ្នក​ទោស​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា​ជា​ពួក​សាសន៍​ដទៃ


អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។


ការ​ដែល​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​បែប​នេះ ត្រឹម‌ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជា‌និច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ឆ្លើយ​ការ​ពារ ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ព្រះ‌គុណ​ជា​មួយ​ខ្ញុំ​ដែរ។


ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚


ហើយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​ការ​នេះ​ឯង


ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ បានចេញ​ទៅ​គ្រប់​កន្លែង ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ


ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​រង​ទុក្ខ​ដូច្នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​អាច​នឹង​ថែ​រក្សា​អ្វីៗ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ព្រះ‌អង្គ រហូត​ដល់​ថ្ងៃ​នោះ​ឯង។


សូម​ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​មេត្តា‌ករុណា ដល់​គ្រួសារ​របស់​លោក​អូនេ‌សិភ័រ ដ្បិត​គាត់​បានធ្វើ​ឲ្យ​ចិត្ត​ខ្ញុំធូរ​ស្បើយ​ជា​ញឹកញាប់ ក៏​មិន​ខ្មាស​ដោយ​សារ​ចំណង​របស់​ខ្ញុំ​ដែរ


ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ តែ​ត្រូវរង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ


ដូច្នេះ ចូរ​រួម​ទុក្ខ​លំបាក ដូច​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ចុះ។


ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។


ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។


ឬចំ​ពោះលោក​ទេសា‌ភិបាល ក្នុង​នាម​ជា​អ្នក​ដែល​ស្តេច​បាន​ចាត់​ឲ្យ​ទៅធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ។


ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។


ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវឲ្យ​អ្នក​ណា​ម្នាក់​រង​ទុក្ខ ដោយ​ព្រោះ​សម្លាប់​គេ លួច​គេ ធ្វើ​ការ​អាក្រក់ ឬ​ចូល​ដៃ​ក្នុងរឿង​របស់​អ្នក​ដទៃ​ឡើយ។