ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
២ ថែស្សាឡូនីច 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ កុំរសាយចិត្តនឹងប្រព្រឹត្តអំពើល្អឡើយ។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នករាល់គ្នាវិញ បងប្អូនអើយ កុំឲ្យធ្លាក់ទឹកចិត្តក្នុងការធ្វើល្អឡើយ។ Khmer Christian Bible ចំពោះអ្នករាល់គ្នាវិញ បងប្អូនអើយ! កុំនឿយណាយនឹងប្រព្រឹត្ដល្អឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ អាល់គីតាប ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្ដអំពើល្អ កុំរសាយចិត្ដឡើយ។ |
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
នៅថ្ងៃនោះ នឹងមានគេពោលមកកាន់ ក្រុងយេរូសាឡិមថា កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ?
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច
កាលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ នោះព្រះរាជ្យបុត្រាផ្ទាល់ ក៏នឹងត្រូវស្ថិតនៅក្រោមព្រះ ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ ក្នុងគ្រប់ការទាំងអស់។
ដូច្នេះ ដោយសារយើងបានទទួលសេចក្តីមេត្តាករុណារបស់ព្រះ ទើបយើងមានការងារបម្រើនេះ ហើយយើងមិនរសាយចិត្តឡើយ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។
ពួកមេដឹកនាំត្រូវសួរទៀតថា "តើមានអ្នកណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងអ្នកនោះធ្វើឲ្យចិត្តបងប្អូនរបស់ខ្លួនរលាយដូចអ្នកនោះដែរ"។
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងសូមទូន្មានអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា អ្នករាល់គ្នាបានរៀនពីយើងអំពីរបៀបរស់នៅ ឲ្យបានគាប់ព្រះហឫទ័យព្រះយ៉ាងណា អ្នករាល់គ្នាកំពុងធ្វើការនេះយ៉ាងណា សូមឲ្យអ្នករាល់គ្នារស់នៅយ៉ាងនោះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។
តែអ្នករាល់គ្នាបានភ្លេចដំបូន្មានដែលព្រះអង្គបានទូន្មានអ្នករាល់គ្នា ទុកដូចជាកូនថា៖ «កូនអើយ មិនត្រូវមើលងាយការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលព្រះអង្គបន្ទោសកូនដែរ។
យើងក៏ដឹងថា អ្នកបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ដោយព្រោះនាមរបស់យើង ឥតណាយចិត្តឡើយ។