ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 28:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ ឡើង​ពី​ដី​មក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក

សូមមើលជំពូក

អាល់គីតាប

ស្តេច​មាន​ប្រសាសន៍​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ជម្រាប​ថា៖ «ខ្ញុំ​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 28:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


គាត់​នឹង​និយាយ​ទៅ​ប្រជា‌ជន​ជំនួស​អ្នក គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​សម្រាប់​គាត់។


ពេល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​ទូល​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ? លោក​នេះ​ហើយ គឺ​ជា​ស្តេច​សូល»។


ទ្រង់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​មាន​រូប​រាង​ដូច​ម្តេច?»។ គាត់​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ឃ្លុំ​អាវ​ឡើង​មក»។ នោះ​ស្តេច​សូល​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។