ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករី មីករីជាកូនមស៊ូឡាម មស៊ូឡាមជាកូនសេផាធា សេផាធាជាកូនរេហួល រេហួលជាកូនយីបនីយ៉ា
១ របាក្សត្រ 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពួកបងប្អូនគេ តាមពូជតំណគេរៀងខ្លួន ទាំងអស់មានប្រាំបួនរយហាសិបប្រាំមួយនាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។ អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។ |
ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករី មីករីជាកូនមស៊ូឡាម មស៊ូឡាមជាកូនសេផាធា សេផាធាជាកូនរេហួល រេហួលជាកូនយីបនីយ៉ា