នេះជាពួកអ្នកដែលជាកំពូលលើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
១ របាក្សត្រ 9:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកចម្រៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកចម្រៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ អាល់គីតាប ពួកអ្នកចំរៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។ |
នេះជាពួកអ្នកដែលជាកំពូលលើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
មួយទៀត យើងបញ្ជាក់ប្រាប់អស់លោកថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬពួកអ្នកបំពេញការងារក្នុងព្រះដំណាក់របស់ព្រះនេះ នោះមិនត្រូវទារពន្ធដារ សួយអាករ ឬពន្ធផ្លូវពីអ្នកទាំងនោះឡើយ។
ម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌី សាប់ឌីជាកូនអេសាភ ដែលជាមេដឹកនាំក្នុងការអរព្រះគុណ និងការអធិស្ឋាន និងបាកប៊ូគា ជាមេដឹកនាំរងក្នុងចំណោមបងប្អូនរបស់គាត់ ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន។
ដ្បិតកាលពីដើម ក្នុងគ្រាព្រះបាទដាវីឌ និងអេសាភ មានមេលើពួកចម្រៀង មានចម្រៀងសរសើរតម្កើង និងអរព្រះគុណដល់ព្រះ។
ចូរទៅផ្ទះពួករេកាប និយាយជាមួយគេ ហើយនាំគេចូលទៅក្នុងបន្ទប់មួយនៃព្រះដំណាក់របស់ព្រះយេហូវ៉ា រួចចាក់ស្រាទំពាំងបាយជូរឲ្យគេផឹកទៅ!។