១ របាក្សត្រ 25:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីដប់បួនត្រូវម៉ាធិធា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតទីដប់បួនត្រូវលើលោកម៉ាធិធា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី១៤ត្រូវម៉ាធិធា ដែលកូនគាត់ នឹងបងប្អូនទាំងអស់ មាន១២នាក់ អាល់គីតាប ឆ្នោតទីដប់បួនត្រូវលើលោកម៉ាធិធាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ |
ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ស៊ីម៉ាយ ហាសាបយ៉ា និងម៉ាធិធា ទាំងអស់មានប្រាំមួយនាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។