១ របាក្សត្រ 25:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីដប់បីត្រូវស៊ូបាអែល ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែល ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី១៣ត្រូវស៊ូបាអែល ដែលកូនគាត់ នឹងបងប្អូនទាំងអស់ មាន១២នាក់ អាល់គីតាប រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ |
ខាងឯហេម៉ាន ពួកកូនចៅលោក គឺប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូសបេកាសា ម៉ាឡូធី ហូធារ និងម៉ាហាស៊ីយ៉ូត។