១ របាក្សត្រ 12:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកដាន់ មានពីរម៉ឺនប្រាំបីពាន់ប្រាំមួយរយនាក់ ដែលថ្នឹកនឹងចម្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០នាក់ ត្រៀមចេញទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ អាល់គីតាប ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០ នាក់ ត្រៀមចេញទៅច្បាំង។ |
ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។
ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។
ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រី ស៊ីកគ្រីជាកូនអេសាភ