ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។
១ ពង្សាវតារក្សត្រ 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដូច្នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់យើង និងបញ្ញត្តិដែលយើងបានបង្គាប់ដល់ឯង នោះយើងនឹងកន្ត្រាក់យករាជ្យពីឯងវិញ ហើយឲ្យទៅអ្នកបម្រើរបស់ឯងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់អញ នឹងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមហ៊ូកុំ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។ |
ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។
យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ
នៅគ្រានោះ មានមួយថ្ងៃ យេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្ដាលផ្លូវ មានតែគ្នាពីរនាក់នៅកណ្ដាលវាលនោះ
រួចប្រាប់ដល់យេរ៉ូបោមថា៖ «ចូរអ្នកយកដប់ផ្នែកទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន និងឲ្យកុលសម្ពន័្ធដប់ដល់អ្នកវិញ។
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។
ព្រះអង្គបានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោមជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោម ក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្ដាលឲ្យគេធ្វើបាបយ៉ាងធ្ងន់។
គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។
នោះគ្មានអ្នកណានឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់ដូនតារបស់គេឡើយ គឺក្នុងចំណោមអ្នកទាំងនោះដែលមើលងាយយើង គ្មានអ្នកណាបានឃើញស្រុកនោះឡើយ។
យើងជាព្រះយេហូវ៉ា យើងបាននិយាយហើយ ពិតប្រាកដជាយើងនឹងប្រព្រឹត្តនឹងក្រុមជំនុំដ៏អាក្រក់នេះ ដែលបានប្រមូលគ្នាទាស់នឹងយើងយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងទីរហោស្ថាននេះ»។