ត្រូវរៀបថ្មធំៗបីជាន់ និងឈើមួយជាន់។ ឯប្រាក់ចំណាយ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
អែសរ៉ា 7:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្វីៗផ្សេងទៀតដែលត្រូវការសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលជាបន្ទុករបស់លោកត្រូវផ្គត់ផ្គង់ លោកអាចបើកពីឃ្លាំងរាជទ្រព្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ អាល់គីតាប ប្រសិនបើអ្នកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់អ្នក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។ |
ត្រូវរៀបថ្មធំៗបីជាន់ និងឈើមួយជាន់។ ឯប្រាក់ចំណាយ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
ឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅប្រគល់នៅចំពោះព្រះនៃក្រុងយេរូសាឡិម។
ដ្បិតមានរាជបញ្ជាមួយពីស្តេច ស្ដីអំពីដំណើរពួកគេ ឲ្យផ្គត់ផ្គង់ស្បៀងអាហារដល់ពួកចម្រៀង តាមដែលគេត្រូវការរាល់ថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។