នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
អេសេគាល 48:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាប់នឹងទឹកដីរបស់រូបេន ចាប់ពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយតាមព្រំស្រុករបស់រូបេន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរយូដា។ អាល់គីតាប ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។ |
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
ឯមត៌ករបស់ពួកកូនចៅស៊ីម្មាន គឺបានដកយកពីចំណែករបស់ពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ ហេតុនេះហើយបានជាពួកកូនចៅស៊ីម្មាន បានមត៌កនៅកណ្ដាលមត៌ករបស់ពួកយូដា។