អេសេគាល 40:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ អាល់គីតាប បន្ទាប់មក គាត់នាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ គាត់វាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។ |
ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
បន្ទាប់មក លោកនាំខ្ញុំទៅទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ។
បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។