លោកុប្បត្តិ 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល ណូអេមានអាយុប្រាំមួយរយឆ្នាំពេលមានទឹកជំនន់លើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី អាល់គីតាប នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ ណុះហ៍មានអាយុប្រាំមួយរយឆ្នាំ។ |
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។
នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។