ចូរយកប្រាក់មួយទ្វេជាពីរទៅជាមួយ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងគេដាក់ច្រឡំ។
លោកុប្បត្តិ 42:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេនឹងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ អាល់គីតាប ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ |
ចូរយកប្រាក់មួយទ្វេជាពីរទៅជាមួយ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងគេដាក់ច្រឡំ។
ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់មួយទ្វេជាពីរ ព្រមទាំងបេនយ៉ាមីនទៅជាមួយ រួចគេក្រោកឡើង ចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខលោកយ៉ូសែប។
ហើយពេលយើងខ្ញុំបានទៅដល់កន្លែងសម្រាក យើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់រៀងៗខ្លួននៅក្នុងមាត់បាវ គឺប្រាក់របស់យើងខ្ញុំនៅគ្រប់ចំនួន។ ឥឡូវនេះ យើងខ្ញុំបានយកប្រាក់នោះមកវិញហើយ
លោកយ៉ូសែបបង្គាប់ទៅអ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលគេអាចយកទៅបាន រួចដាក់ប្រាក់ទៅក្នុងបាវវិញទៅ