ពួកគេតបវិញថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទមកទិញស្បៀងអាហារទេតើ
ពួកគេតបនឹងយ៉ូសែបថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ! បាវបម្រើរបស់លោកបានមក ដើម្បីទិញស្បៀងអាហារទេ។
ពួកគេតបវិញថា៖ «ប្របាទទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។
តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ
ពួកគេតបវិញថា៖ «ទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។
សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?»
បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។
បើឃើញមាននៅនឹងរូបអ្នកណា ក្នុងចំណោមយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងទៅធ្វើជាបាវបម្រើរបស់លោក!»
កាលអូបាឌានកំពុងតែដើរនៅតាមផ្លូវ លោកអេលីយ៉ាមកជួបលោក ហើយលោកក៏ស្គាល់លោកអេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា៖ «តើនេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬ?»។
ស្ដេចសូលបានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា៖ «ដាវីឌកូនអើយ នេះជាសំឡេងឯងឬ?»។ ដាវីឌទូលឆ្លើយថា៖ «បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ»។